លោក ពូទីន បានប្រាប់លោក ស្កូលហ្ស៍ និងលោក ម៉ាក្រុន អំពីការត្រៀមខ្លួនរួចជាស្រេចរបស់រុស្ស៊ីក្នុងការបន្តកិច្ចសន្ទនាជាមួយទីក្រុងគៀវ
សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងកិច្ចសន្ទនាគ្នាមួយតាមទូរស័ព្ទជាមួយសមភាគីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីក្រុងមូស្គូក្នុងការបន្តកិច្ចចរចាសន្តិភាពជាមួយទីក្រុងគៀវ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា «ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅលើស្ថានភាពនៃកិច្ចការនៅលើផ្លូវចរចារដែលត្រូវបានជាប់គាំងដោយសារតែទីក្រុងគៀវ។ លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបើកចំហរក្នុងការបន្តកិច្ចសន្ទនាឡើងវិញ»។
សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាក្រុន និងលោក ស្កូលហ្ស៍ នោះ លោក ពូទីន បានសង្កត់ធ្ងន់ទៅលើគ្រោះថ្នាក់នៃជំរុញដល់ប្រទេសអ៊ុយក្រែនជាមួយនឹងអាវុធរបស់លោកខាងលិច។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ប្រធានាធិបតីរុស្ស៊ីក៏បានលើកឡើងផងដែរអំពីបញ្ហានៃការបន្តដ៏គ្រោះថ្នាក់មួយក្នុងការជំរុញដល់ប្រទេសអ៊ុយក្រែនជាមួយនឹងអាវុធរបស់លោកខាងលិច ដោយលោកបានព្រមានពីហានិភ័យនៃអស្ថេរភាពបន្ថែមទៀតនៃស្ថានភាព និងការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនៃវិបត្តិមនុស្សធម៌»៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល