ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យក្រុមកីឡាករហែលទឹកក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងផ្តល់ថវិកាលើកទឹកចិត្
ថ្ងៃចេញផ្សាយៈ August 27, 2022
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្លឹបហែលទឹកក្រសួងព័ត៌មាន ដឹកនាំក្រុមកីឡាករចូលជួបសម្តែងការគួរសម និងផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមកីឡាករហែលទឹក នៃក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលនឹងត្រូវទៅចូលរួមការប្រកួតកីឡាហែលទឹកវិលជុំពិភពលោកនៅប្រទេសថៃ នៅខែកញ្ញា ខាងមុខនេះ ( Finswimming’s World Cup Round Swimming Pool 2022 2-4 September 2022 ) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។