លោក Xi Jinping ៖ “ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ”

  • លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្ម ដែលមានចំនួនប្រជាជន យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ យើងខុសពីទំនើបកម្ម របស់បរិមាណប្រជាជន រាប់សិបម៉ឺននាក់ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើង គឺគ្របដណ្តប់បរិមាណ ប្រជាជនជាង ១ពាន់៤រយលាននាក់ ។ “ទំនើបកម្មរបស់យើង គឺពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ” ។

ក្នុងអំឡុងពេលសមាជបក្សលើកទី ២០ នៃ បក្សកុម្មុយនីស្តចិន លោក Xi Jinping បានជួបពិភាក្សា ជាមួយតំណាងបក្ស មកពីតំបន់ស្វយ័ត ជនជាតិជាំង Guangxi ។ លោក Zheng ដែលធ្វើការ នៅក្នុងក្រុមហ៊ុន រថយន្តGuangxi គ្រុបបានជម្រាប លោកប្រធានរដ្ឋអំពីរឿង នៃការផ្លាស់ប្តូរ ខាងឧស្សាហកម្មផលិតកម្ម។លោកថា កាលពីមុន ពួកគាត់បានរៀនពីអ្នកដ៏ទៃ ហើយយកគ្រឿង បន្លាស់របស់អ្នកដទៃ មកសិក្សាស្រាវជ្រាវ តែឥឡូវនេះ “អ្នកឈានមុខគេខ្លះកាលពីមុន ដែលយើងរៀនតាម គេបែរមករៀនពីយើងវិញ ហើយយកគ្រឿងបន្លាស់ របស់យើងទៅសិក្សាស្រាវជ្រាវ” ។
បន្ទាប់ពីស្តាប់ការលើកឡើង របស់លោកZheng លោក Xi Jinping ក៏បានរំលឹកពីការងារអតីតកាល របស់លោកនៅខេត្ត Fujianដែរ ។ លោកមានប្រសាសន៍ថា កាលនោះ លោកបានដឹកនាំក្រុមការងារ ចេញទៅខាងក្រៅ ដើម្បីសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ឧស្សាហកម្មនៅបរទេស រាប់ទសវត្សរ៍បានកន្លងផុតទៅហើយ ផលិតផលរបស់ប្រទេសចិន ត្រូវបាននាំចេញទៅក្រៅប្រទេស ។ យុគសម័យបាន ប្រែប្រួលហើយ នេះជាការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិន ។

លោកប្រធានរដ្ឋចិន បានថ្លែង ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅថា ៖ កម្មករក៏ត្រូវបន្តពង្រឹង គុណភាព និងមនសិការរបស់ខ្លួនដែរ ។ ពីមុនកម្មករធ្វើការ នៅកំពង់ផែ គឺពលករប្រើប្រាស់កម្លាំង លើកទំនិញលើស្មា ប៉ុន្តែឥឡូវនេះ គឺជាការប្រើប្រព័ន្ធដ៏ឆ្លាតវៃ គ្រប់គ្រងកុងតឺន័រ។ យើងត្រូវយកចិត្តទុកដាក់លើការ អភិវឌ្ឍនវិជ្ជាជីវៈ។ យើងមិនគួរមើលងាយកម្មករ ឧស្សាហកម្មទេ យើងត្រូវឃើញការ រួមចំណែកជាក់ស្តែង! យើងបានបោះជំហានម្តងមួយៗ ក្នុងរយៈពេលជាច្រើន ឆ្នាំមកនេះ ហើយអ្នកដែលពិត ជាបានរួមចំណែកក្នុង ការកសាងប្រទេសខ្លាំងក្លា ទំនើបកម្មរបស់សង្គមនិយមចិន គឺសក្តិសមសម្រាប់ ទទួលការគោរពពីយើង ។ លើសពីនេះទៅទៀត យើងគួរគិតគូរ និងស្រាវជ្រាវថា តើធ្វើយ៉ាងមេចដើម្បីបណ្តុះពួកគេ និងធ្វើឱ្យពួកគេដើរតួនាទីរបស់ពួកគេ នេះទើបជាកិច្ចការដ៏សំខាន់៕