សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ

សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ

រាជធានីភ្នំពេញ៖យោងសេចក្តីជូនដំណឹងលេខ ០១២/២៣ ស.ជ.ណ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣របស់សមាគមគ្រឿងសម្អាងCCA បានអោយដឹងថា នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ខាងមុខនេះ សមាគមមានវគ្គសិក្ខាសាលាមួយក្រោមប្រធានបទថា៖ ការគ្រប់គ្រងអាជីវកម្ម និង ជំរុញទីផ្សារតាមអនឡាញជំនាន់ថ្មី លើវិស័យគ្រឿងសម្អាងវគ្គសិក្ខាសាលានេះគេសង្កេតឃើញមាន វាគ្មិន ល្បីៗដូចជា លោកសាស្រ្តាចារ្យ ចាន់ សេរី , លោក ឃីម ដានី និង លោក អ៊ឹង ឆាយគ័ងដែលជាប្រធានសមាគម នឹងឡើងមកចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ។លិខិតជូនដំណឹងខាងលើនេះបានបន្តទៀតថា វគ្គសិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន ៖      ទី១.ជំនាញលក់ផលិតផល ទី

២.ជំនាញគ្រប់គ្រងអាជីវកម្ម

ទី៣.ជំនាញទីផ្សារលក់តាមអនឡាញ

និង ទី៤.យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានា ជាពិសេស ការដំណើរការរបស់ក្រុមហ៊ុនឱ្យបាន ស្របតាមច្បាប់។ នេះជាឱកាសដ៏អាស្ចារ្យ សម្រាប់ ម្ចាស់អាជីវករចាស់ ថ្មី និង អ្នកកំពុងចង់បើករកស៊ីអាជីវកម្ម លើវិស័យគ្រឿងសម្អាង មកទទួល ចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពី វាគ្មិន យើង ។គួរំលឹកផងដែរថា កន្លងមកសមាគមគ្រឿងសម្អាង CCA បានបើកវគ្គបណ្តុះបណ្តាល ,ពិធីសំណេះសំណាល និង សិក្ខាសាលាជាច្រើនទាក់ទងនិង ផ្លូវច្បាប់ នានា ជាពិសេសហានិភ័យ ដំណោះស្រាយ និង វិធីការពារផ្សេងៗក្នុងវិស័យគ្រឿងសម្អាងសំដៅអោយសមាជិករបស់ខ្លួនទទួលបានចំណេះដឹង វិធីដោះស្រាយ និង វិធីការពារពេលមានហានិភ័យកើតឡើង ។តើអ្នករស៊ីវិស័យគ្រឿងសម្អាងណាខ្លះគួចូលរៀវវគ្គនេះ? ពិតណាស់វិស័យគ្រឿងសម្អាងមានជាច្រើនដូចជា សាប៊ូកក់សក់,សាប៊ូដុះខ្លួន, ឡេលាបខ្លួន អាហារបំប៉ន ថ្នាំចាក់ជាដើមសុទ្ធសឹងជាប្រភេទគ្រឿងសម្អាងដែលកំពុងពេញនិយមនៅព្រះរាជាណាចក្រកម្ពុជាយើង។ ហើយជាងនេះទៅទៀតនោះគឺ អ្នករកស៊ីវិស័យគ្រឿងសម្អាងនាំចូល លក់បោះដុំ តំណាងចែកចាយ ទាំងតូចទាំងធំគួមានចំណេះដឹងខ្លះអំពីវិស័យនេះ ជាពិសេសគឺ កាគ្រប់គ្រងអាជីវកម្មនិងចាត់ចែងដើម្បីអោយមុខរបររបស់ខ្លួនមួយនេះទទួលបានផលចំណេញ និង ចេះវិធីការពារខ្លួននៅពេលមានបញ្ហាម្តងៗ។គេសង្កេតឃើញមានអ្នករកស៊ីវិស័យគ្រឿងសម្អាងនានា ដូចជាដេប៉ូចែកចាយ ឬ តំណាងលក់មួយចំនួនតែងតែជួបបញ្ហាជារើយៗដូចជា សម្ថកិច្ចចុះបង្ក្រាប ដកហូត ឬ បិតសៀល ទំនិញរបស់ខ្លួនតែម្តងដោយតម្រូវអោយខ្លួនជាអ្នកបង់ប្រាក់ផាកពិន័យ និង យកច្បាប់ប្រវេទនានារបស់ផលិតផលទៅបង្ហាញសមត្ថកិច្ចជាដើម្ប។ល។មហាជនតែងមានការងឿងឆ្លល់ថា ពួគគាត់គ្រាន់តែជាតំណាងចែកចាយ ឬ ជាដេប៉ូ លក់ប៉ុណ្ណោះហេតុអីមកត្រូវទទួលខុសត្រូវ ឬ រ៉ាប់រង ផ្លូវច្បាប់ដ៍ធ្ងន់ធ្ងបែបនេះ មានពេលខ្លះជួបរឿងផ្ទួនៗពេកស្ទើបាក់ទឹកចិត្តម្តងៗ ទាំងដែលខ្លួនពុំដឹងថា ការទទួលខុសត្រូវផ្លូវច្បាប់ទាំងនេះ ជាបន្ទុករបស់ម្ចាស់ប្រេន ឬ អ្នកនាំចូលឡើង។ ទាំងនេះជាស្នៀតពិសេសពិសេសដែលមានការចែករំលែកនៅក្នុងវគ្គសិក្ខា សាលារបស់សមាគមគ្រឿងសម្អាង CCA ហើយមហាជនតែងរំពឹងទុកថា វគ្គសិក្ខាសាលាលើកនេះ និង លើកយកដំណោះស្រាយ វិធីការពារនានាពេលតំណាងចែកចាយ ជួបបញ្ហាមកចែករំលែកដល់ម្ចាស់អាជីវកម្ម និង តំណាងចែកចាយនានាអោយគ្នាបានចេះ និង ប្រើប្រាស់ដើម្បីជា យ័ន្ត ការពារមុខរបរដ៍តូចតាចរបស់ខ្លួនគ្រាន់បានចិញ្ចឹងជីវភាពគ្រួសារជាដើម។តើសិក្ខាសាលានេះ អ្នកចូលរួមអាចចោទសួរនូវសំនួររបស់ខ្លួន និង ក្តីបារម្មណ៍បានឬទេ? ហើយតើពេលមានបញ្ហាផ្លូវច្បាប់តើសមាជិកអាចរកពឹងខាងសមាគមនេះអោយជួយខ្លួនបានឬទេ?សំនួរទាំងនេះអង្គភាពយើងខ្ញុំនិងធ្វើបទសម្ភាសថ្នាក់ដឹកនាំសមាគជាបន្តនៅវគ្គក្រោយ។