ភ្នំពេញ.ក្រោយពីបញ្ចប់ការសិក្សាវគ្គខ្លីសិខាកាមបានចុះធ្វើដំណើរទស្សនកិច្ចខេត្តកំពង់ចាមនិងកាត់តាមព្រៃវែងចំនួនពីថ្ងៃ

ភ្នំពេញ.ក្រោយពីបញ្ចប់ការសិក្សាវគ្គខ្លីសិខាកាមបានចុះធ្វើដំណើរទស្សនកិច្ចខេត្តកំពង់ចាមនិងកាត់តាមព្រៃវែងចំនួនពីថ្ងៃ


ដោយមានការរៀបចំពីសមាគមធនាគារជាតិនៃកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុព្រមទាំងមានការសហការជាមួយសមាគមធានារ៉ាប់រងនិងការចូលរួមពីឃ្លីបអ្នកកាសែតកម្ពុជា។
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប៉ុន្មានម៉ោងដល់គោលដៅទីមួយគឺមីក្រូហិរញ្ញវត្ថុចម្រើនដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដើម្បីទទួលការយល់ដឹងអំពីគោលដៅរបស់គ្រឹះស្ថានចម្រើនសម្រាប់ចែជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការកម្ចីខ្នាតតូចឲ្យដឹងព័ត៌មានល្អៗខ្លះៗសម្រាប់អ្នកកម្ចី។ដោយឃើញថាមីក្រូហិរញ្ញវត្ថុចម្រើនមានការគិតគូរដល់ប្រយោជន៍សង្គមច្រើនជាងការចំណេញនិងសេវាកម្មដល់អតិថិជនមានក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវគួរឲ្យកត់សម្គាល់ព្រមទាំងបានទៅសម្ភាសន៍អតិថិជនដែលបានទទួលនូវសេវាកម្ចី។របស់មីក្រូហិរញ្ញវត្ថុចម្រើនបានយ៉ាងល្អធ្វើឲ្យពួកគាត់មានការធូរធារជាងមុននិងកែប្រែជីវភាពប្រចាំថ្ងៃឲ្យកាន់ប្រសើរហើយពួកគាត់នៅតែបន្តធ្វើជាអតិថិជនរបស់មីក្រូហិរញ្ញវត្ថុចម្រើនបន្តទៀត។
*(ចំណុចសំខាន់)ការកម្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុនិងធនាគារខ្នាតធំខ្នាតតូចសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវការកម្ចីត្រូវពិនិត្យមើលជាពិសេស (លើកិច្ចសន្យាជាការសំខាន់)គោលការណ៍របស់ធនាគារឲ្យបានច្បាស់មុននឹងកម្ចីជៀសវាងនៅការមានបញ្ហាប្ដឹងផ្ដល់ទៅថ្ងៃអនាគត។(អត្ថបទដោយ.សុឹម វេចនា)វគ្គ១
ទំនាក់ទំនងផ្សាយព័ត៌មាន.096 9030224.012268777