ស្ត្រីជាមន្ត្រីនគរបាល ម្នាក់ បាញ់ប្រហារបញ្ចប់ជីវិតខ្លួនឯង
ថ្ងៃចេញផ្សាយៈ June 5, 2023
ស្ត្រីជាមន្ត្រីនគរបាល ម្នាក់ បាញ់ប្រហារបញ្ចប់ជីវិតខ្លួនឯង
ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាមន្ត្រីនគរបាល ឈ្មោះ វីស្រី រ៉ែន ហៅអាខួច បានបាញ់ ប្រហារ បញ្ចប់ ជីវិតខ្លួនឯង នៅក្នុងផ្ទះវីឡា តាមបណ្តោយផ្លូវបេតុង ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅថ្ងៃទី ០៥ មិថុនា ២០២៣។
ប្រភពព័ត៌មានបានបញ្ជាក់ថា ស្រ្តីជាមន្រ្តីនគរបាលនេះ បានសរសេរសំបុត្រថា កូនសុំទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកំាភ្លើងនេះកូនខ្ចីបង គេអត់ជាប់ពាក់ព័ន្ធទេ យកកំាភ្លើង ឲ្យគាត់វិញផង កូនសុំទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ែ ជាមនុស្សល្អ លាប្អូនទាំង៤នាក់ លាលោកកុងចៅ សូមទោសគ្មាននរណាពាក់ព័ន្ធទេ ខ្ញុំសំរេចចិត្តខ្លួនឯង ៕