នៅថ្ងៃទី 14 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 9:00 និង 10 នាទីព្រឹកនៅអធិការនគរបាលស្រុករីវង្
នៅថ្ងៃទី 14 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 9:00 និង 10 នាទីព្រឹកនៅអធិការនគរបាលស្រុករីវង្ស
មានការសម្របសម្រួលករណីវិវាទរវាងភាគី2 ដែលមានបញ្ហាជាមួយគ្នាកាលពីថ្ងៃទី 26 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 19:00 និង 37 នាទីនៅភូមិទួលស្វាយឃុំអង្គប្រាសាទស្រុកគិរីវង្សខេត្តតាកែវមានឈ្មោះខាងក្រោមភាគីទី 1 ឈ្មោះ ជនរស្មី ហៅឡូឡាភេទប្រុសអាយុ 41 ឆ្នាំមានទីលំនៅភូមិពោធិ៍រោងឃុំព្រះបាទជាន់ជុំស្រុករីវង្សខេត្តតាកែវជាដើមបណ្ដឹងប្ដឹងទៅលើឈ្មោះអ៊ួនឆាន់ពីបទហិង្សាដោយចេតនា។
ភាគីទី 2 ឈ្មោះអួ៊នឆាន់ភេទប្រុសអាយុ 35 ឆ្នាំជានាយរងផ្នែកសណ្ដាប់ធ្នាប់នៃអធិការនគរបាលស្រុកគិរីវង្សមានទីលំនៅភូមិពោធិ៍រោងឃុំព្រះបាទជាន់ជុំស្រុកគិរីវង្សខេត្តតាកែវដែលជាដើមបណ្ដឹងប្ដឹងទៅលើឈ្មោះញាញ់តយភេទប្រុសអាយុ 33 ឆ្នាំជាអធិការរងនៃអធិការនគរបាលស្រុកគីរីវង្សជាបក្សពួកភាគីទីមួយពីបទប៉ុនប៉ងឃាតកម្មដោយបានបាញ់ដោយអាវុធខ្លី
ការសម្របសម្រួលនេះដឹកនាំដោយលោកវីរៈសេនីយ៍ឯកយុទ្ធសារ៉ាត់ឋានៈអធិការនៃអធិការដ្ឋាននគរបាលស្រុកគីរីវង្សខេត្តតាកែវនៅក្នុងការសម្របសម្រួលនេះលោកអធិការបានធ្វើការពន្យល់ណែនាំដល់ភាគីទាំងពីរឲ្យចេះធ្វើការយោគយល់គ្នាទៅវិញទៅមកថ្បិតយើងជាសមត្ថកិច្ចស្ថិតក្នុងអង្គភាពតែមួយត្រូវចេះស្ដាប់ដំបូន្មានថ្នាក់ដឹកនាំដែលតែងតែអប់រំឲ្យចេះសាមគ្គីគ្នាចេះលើកលែងឲ្យគ្នាចំពោះកំហុសឆ្គងទាំងឡាយដែលបានកើតឡើងរួចមក។
បន្ទាប់ពីភាគីទាំងពីរបានស្ដាប់ការពន្យល់ណែនាំពីលោកអធិការរួចមកភាគីទាំងពីរក៏បានយល់ព្រមយោគយល់គ្នាព្រមព្រៀងបញ្ចប់បញ្ហាខាងលើនិងយល់ព្រមដកពាក្យបណ្ដឹងដែលបានប្ដឹងលើគ្នាទៅវិញទៅមកដោយពុំមានការបង់ប្រាក់ជូនគ្នាទៅវិញទៅមកអ្វីឡើយកំណត់ហេតុនេះត្រូវបានបញ្ចប់ក្នុងថ្ងៃខែឆ្នាំដដែលនិងបានឲ្យអ្នកចូលរួមស្ដាប់យល់ព្រមចុះហត្ថលេខានិងផ្ដិតមេដៃដូចខាងក្រោម។