ដោយសារគំនុំ! យុវជនម្នាក់ទាញកូន.កាំ.បិត.ជិះម៉ូតូដេញ.ចា.ក់ជនរងគ្រោះ ពីរនាក់ ប្ដីប្រពន្ធ បណ្ដាលឲ្យដួលម៉ូតូ.រង.របួសយ៉ាងដំណំ

ដោយសារគំនុំ! យុវជនម្នាក់ទាញកូន.កាំ.បិត.ជិះម៉ូតូដេញ.ចា.ក់ជនរងគ្រោះ ពីរនាក់ ប្ដីប្រពន្ធ បណ្ដាលឲ្យដួលម៉ូតូ.រង.របួសយ៉ាងដំណំ

ខេត្តតាកែវ: ក្រុមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ១៥កើត ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ១០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវករណីប៉ុនប៉ងឃាតកម្មមួយករណី

នៅចំណុចភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉ែម បូរ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានជិះម៉ូតូមានម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W -8711 បានយកកូនកាំបិតធ្វើសកម្មភាពចាក់ទៅលើប្តីនិងប្រពន្ធមានឈ្មោះ ទ្រេញ ស៊ាងលី (ប្តី) អាយុ៣២ឆ្នាំ និងឈ្មោះ គុជ សុខុន (ប្រពន្ធ)អាយុ២៧ឆ្នាំ មានទីលំនៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងជិះម៉ូតូពីមុខតែពេលនោះជនរងគ្រោះក៏ងាកឃើញទាន់ ជនសង្ស័យក៏បានជិះម៉ូតូគៀរ បណ្តាលអោយដួលទាំងអស់គ្នាហើយក៏រកចាក់ទៅលើជនរងគ្រោះទៀតតែចាក់មិនត្រូវខណៈនោះ ជនរងគ្រោះក៏បានប្រតោកប្រតាយគ្នារួចក៏គេចខ្លួនទាំងប្តីប្រពន្ធ។
បញ្ជាក់:ក្នុងសកម្មនោះជនរងគ្រោះទាំង២បានរងរបួសដូចខាងក្រោម:
ជនរងគ្រោះជាប្ដី របួសបាក់ដងកាំបិតខាងឆ្វេង ចំណែក(ប្រពន្ធ) របួសដៃស្តាំរលាត់ និង ជង្គង់ទាំងសង្ខាង ជនរងគ្រោះព្រមទាំងដាច់មាត់ពីខាងក្នុង។ មូលហេតុ ដោយសារ គំនុំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន និងបាននាំខ្លួនជនសង្ស័យ មកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ដោយ;បងសេងគិរីវង្ស