កុំចេះតែហ៊ានពេក ! ចាប់ខ្លួននាយរងប៉ូលីសសេដ្ឋកិច្ចខេត្តតាកែវ ផ្ទុះអាវុធកាងទំនិញខុសច្បាប់ពីវៀតណាម

កុំចេះតែហ៊ានពេក ! ចាប់ខ្លួននាយរងប៉ូលីសសេដ្ឋកិច្ចខេត្តតាកែវ ផ្ទុះអាវុធកាងទំនិញខុសច្បាប់ពីវៀតណាម

ចាប់ខ្លួននាយរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាងទំនិញគេចពន្ធចេញពីវៀតណាម ចូលមកកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ និងកំពុងបន្តនីតិវិធីកសាងសំណុំរឿង នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។
ការចាប់ខ្លួននេះ គឺបន្ទាប់ពីបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។
មន្ត្រីនគរបាលដែលចាប់ខ្លួនឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ មន្ត្រីនគរបាលរូប នេះជិះរថយន្ត ០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល៕