រថយន្តសាំយ៉ុងបានប៉ះគ្នាជាមួយនឹងរថយន្ត camry បណ្ដាលឱ្យភាគីរថយន្ត camry ធ្លាក់ទឹក លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវស្រាប់តែ
រថយន្តសាំយ៉ុងបានប៉ះគ្នាជាមួយនឹងរថយន្ត camry បណ្ដាលឱ្យភាគីរថយន្ត camry ធ្លាក់ទឹក លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវស្រាប់តែ……
(ក្រុងក្រចេះ)÷ នៅព្រឹកថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ២០២៣ នេះទីតាំងការ៉ាស់សាំងមួយកន្លែងស្ថិតនៅចំណុចគល់ស្ពានព្រែកពាមទេ
ស្ថិតក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ដឹកនាំកម្លាំងដោយព្រះរាជអាជ្ញារអមសាលាដំបូងខេត្តក្រចេះ ចុះទៅត្រួតពិនិត្យ ឆែកឆេរ ដោយបានឃើញឈើជាច្រើនដុំច្រើនម៉ែត្រគូប ខណៈដែលមានរថយន្តសាំយ៉ុង ២គ្រឿង បានដឹកឈើចេញពីខេត្តស្ទឹងត្រែង ដោយគ្មានច្បាប់អនុញ្ញាត បានមកជ្រក់ពួននៅក្នុងការ៉ាស់សាំងខាងលើនេះ។
បន្ទាប់ពីរឡានដឹកសង្ហារឹម និងបង្កប់ឈើដុំៗ ២គ្រឿ នេះបានបើកគៀរឡាន មន្ត្រីយោធាម្នាក់នៅចំណុចលើផ្លូវអាស៊ាន កាលពីយប់ថ្ងៃ 26 ឈានចូល 27 ខែកក្កដា នេះ បណ្ដាលឲ្យបុរសជាទាហានម្ចាស់ឡានឆ្លាម បានរងរបួសនិងបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយក្នុងក្រុងក្រចេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថាម្ចាស់រថយន្តសាំយ៉ុងដែលដឹកគ្រឿងសង្ហារឹម និងឈើដុំៗ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ ក្រោយពេលកើតហេតុ (តៃកុងរថយន្ត)បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកវត្ថុតាងនៅក្នុងការ៉ាស់សាំងមួយកន្លែងនៅចំណុចគល់ស្ពានព្រែកទាមទេដែលគេស្គាល់ថា មានម្ចាស់ឈ្មោះ លីវ ម៉ារ៉ែន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានរឹបអូស និងដឹកជញ្ជូន វត្ថុតាងទាំងនោះទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារ រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕