ចេញដីកាកោះទៅលើឈ្មោះ កង វង ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ ជាចៅសង្កាត់ចោមចៅ១
ថ្ងៃចេញផ្សាយៈ August 3, 2023
លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាកោះទៅលើឈ្មោះ កង វង ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ ជាចៅសង្កាត់ចោមចៅ១ មានទីលំនៅផ្ទះ លេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (បន្ទប់ ង ជាន់ទី២) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល ដើម្បីសាកសួរ និងស្តាប់ចម្លើយ ។