មហាជនសម្តែងការមិនពេញចិត្ត ជាសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់យ៉ាងចាស់ដៃ ជុំវិញសកម្មភាពមនុស្សមួយក្រុម ដែលបានយកទងជាតិខ្មែរធ្វើជាក្រណាត់កន្ទបទ្រាប់ជ្រុងចិញ្ចាំមសាច់ធ្វើម្ហូប
មហាជនសម្តែងការមិនពេញចិត្ត ជាសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់យ៉ាងចាស់ដៃ ជុំវិញសកម្មភាពមនុស្សមួយក្រុម ដែលបានយកទងជាតិខ្មែរធ្វើជាក្រណាត់កន្ទបទ្រាប់ជ្រុងចិញ្ចាំមសាច់ធ្វើម្ហូប
ភ្នំពេញ៖ យោងតាមវីឌីអូប្រមាណ២នាទី ដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម ខណៈមានការសង្ស័យថា ថតចេញពីក្នុងបរិវេណវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយបានបង្ហាញពីសកម្មមនុស្សមួយក្រុមកំពុងធ្វើម្ហូបយ៉ាងសប្បាយរីករាយ តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺនៅក្រោមជ្រុញ គឺជាទង់ជាតិរបស់ខ្មែរ ដែលត្រូវបានគេទ្រាប់ធ្វើជាក្រណាត់កន្ទប លើសពីនេះពេលចិញ្ចាំមសាច់ហើយ បានបោះទង់ជាតិទៅក្រោមតុវិញទៀតផង។
មហាជនបានសម្តែងការមិនពេញចិត្ត ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់យ៉ាងចាស់ដៃ ជុំវិញសកម្មភាពមនុស្សមួយក្រុម ដែលបានយកទងជាតិខ្មែរធ្វើជាក្រណាត់កន្ទបទ្រាប់ជ្រុងចិញ្ចាំមសាច់ធ្វើម្ហូប ខណៈរូបភាពទាំងនេះ ត្រូវបានចាត់ទុកថាជាការប្រមាថជាតិយ៉ាងធ្ងន់ធ្ងរ។
ជុំវិញសកម្មភាពនេះពលរដ្ឋ ជាពិសេសមហាជនដែលប្រើប្រាស់បណ្ដាញសង្គមសំណូមពរឲ្យមានការកែតម្រូវឡើងវិញនៅសកម្មភាពទាំងនេះ ត្បិតទង់ជាតិខ្មែរមានលក្ខណៈស្រស់ស្អាត ដែលមានរំលេចនូវប្រាង្គប្រាសាទអង្គវត្តដែលជាដួងព្រលឹងជាតិខ្មែរនៅចំកណ្តាល និងជាតំណាងនូវជាតិសាសន៍ខ្មែរទាំងមូលតែម្តង គប្បីមានការគោរពទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕