គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវល្បឿនលឿន កំពង់សោម-ភ្នំពេញ បង្កឡើងដោយខ្លួនឯង សមត្ថកិច្ចសួរនំាបែកធ្លាយ….(ឃាត់ខ្លួនក្រុមមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការសាកសួរថា តើថង់ខ្មៅដែលយកទៅលាក់ទុកនៅក្នុងព្រៃនោះ ជាថង់អ្វី?
គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវល្បឿនលឿន កំពង់សោម-ភ្នំពេញ បង្កឡើងដោយខ្លួនឯង សមត្ថកិច្ចសួរនំាបែកធ្លាយ….(ឃាត់ខ្លួនក្រុមមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការសាកសួរថា តើថង់ខ្មៅដែលយកទៅលាក់ទុកនៅក្នុងព្រៃនោះ ជាថង់អ្វី?)
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅផ្លូវល្បឿនលឿនចំណុចខេ93 កំពង់សោម-ភ្នំពេញ ដែលបង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យបែកកង់ខាងមុខរេចង្កូតបុករនាំងការពារទ្រូងផ្លូវទៅមុខលែងរួច។
ក្រោយកើតហេតុ អ្នកជិះក្នុងរថយន្តយកកញ្ចប់ខ្មៅមួយទៅលាក់ទុកក្នុងព្រៃក្បែរកន្លែងកើតហេតុនោះ ហើយបានខលហៅរថយន្តបក្ខពួករបស់គេមួយគ្រឿងផ្សេងទៀតមកដឹកដើម្បីជម្លៀសចេញចេញពីទីតាំងកើតហេតុខាងលើ ។ ពេលនោះផងដែរ ក្រុមជនសង្ស័យបានជញ្ជូនអីវ៉ាន់នៅលើរថយន្តរបស់ពួកគេយកទៅលាក់ទុកនៅក្នុងព្រៃ ធ្វើអោយក្រុមល្បាតគោលដៅរបស់នគរបាលចរាចរណ៍នាយកដ្ឋានផ្លូវគោកដែលប្រចាំការនិងល្បាតនៅទីនោះមានការសង្ស័យក៏ដាក់កម្លាំងឃ្លាំចាំមើល ។
ឃាត់ខ្លួនក្រុមមន្ត្រីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការសាកសួរថា តើថង់ខ្មៅដែលយកទៅលាក់ទុកនៅក្នុងព្រៃនោះ ជាថង់អ្វី? ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់ក្រុមមន្ត្រីនគរបាលនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:ដែលប្រចាំការនៅលើគោលដៅផ្លូវល្បឿនលឿនថា កញ្ចប់ខ្មៅនោះគឺជាថ្នាំញៀន ។ ក្រោយពីក្រុមជនសង្ស័យឆ្លើយសារភាពហើយ ក្រុមមន្ត្រីក៏ស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងបានស្នើសុំឆ្លងមតិយោបល់និងគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រោយពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំរួចមកក្រុមមន្ត្រីនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់សាធារណ:បានធ្វើការឃាត់ខ្លួននៅទីតាំងk27តែម្តង។ បន្ទាប់ពីក្រុមជនសង្ស័យបានឆ្លើយសារភាពរួចមក ក្រុមមន្ត្រីបានធ្វើការឆែកឆេរនិងរកឃើញនូវសារធាតុញៀនប្រមាណជិត5 គីឡូក្រាម។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣៥នាទី បន្ទាប់មកឃាត់ខ្លួនបាននៅវេលាម៉ោង6 និង40នាទី នៅចំណុចk27 ដោយកម្លាំងនគរបាលចរាចរណ៏ និងសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋាននគរបាលចរាចរណ៏ និង សណ្តាប់ធ្នាប់សាធារណៈដែលប្រចាំការនៅគោលដៅផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ នៅទីតាំងចំនួន០១កន្លែង នៅចំនុចផ្លូវល្បឿងលឿនK93និងk27(+100)ស្ថិតនៅភូមិរំលោង ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន ៖
១-ឈ្មោះ KUANG ZUXIAN (KUANG ZUXIAN) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៩-កញ្ញា-១៩៩៧។ ២-ឈ្មោះ សឿន សៅរ៍ណារិទ្ធ (SOEUN SAONARITH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២២-ធ្នូ-១៩៩០ និង៣-ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៥-មេសា-១៩៨១។
ប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងសរុបរួម៖ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៣, ៥០ក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ៨,២៨ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់ ៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម, សរុបរួមសារធាតុញៀន ទម្ងន់ ៤០០៦,៩៧ ក្រាម (៤គីឡូ ៦,៩៧ក្រាម) រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានសមត្ថកិច្ចនគរបាលប្រចាំការគោលដៅផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុបានធ្វើកំណត់ហេតុប្រគល់មុខសញ្ញាសង្ស័យ និងវត្ថុតាងទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀ.នដើម្បីយកទៅអនុវត្តនីតិវិធីបន្តតាមច្បាប់ស្តីពីការប្រឆាំងនឹងបទល្មើសគ្រឿងញៀន។
ក្រុមជនសង្ស័យបានធ្វើដំណើរចេញពីខេត្តព្រះសីហនុតាមរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ct 200h ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BT3016ឆ្ពោះទៅរាជធានីភ្នំពេញ ជាអកុសលរថយន្តរបស់ក្រុមជនសង្ស័យបានបែកកង់ហើយក៏រេចង្កូតទៅប៉ះរនាំងការពារទ្រូងផ្លូវ ធ្វើឲ្យរថយន្តរបស់ក្រុមជនសង្ស័យមិនអាចបន្តដំណើរទៅមុខទៀតបាន(ពួកគេមិនបានទូរស័ព្ទសុំជំនួយសង្គ្រោះពីក្រុមប្រចាំការនៅផ្លូវល្បឿនលឿននោះទេ)។
ក្រោយមកក្រុមជនសង្ស័យក៏បានទូរស័ព្ទហៅបក្ខពួករបស់គេឱ្យយករថយន្តមួយគ្រឿងផ្សេងទៀតឱ្យមកទទួល ហើយបាននាំគ្នាជញ្ជូនឥវ៉ាន់ដែលលាក់ទុកក្នុងព្រៃ(កន្លែងគ្រោះថ្នាក់)យកដាក់លើរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស 300 ពណ៌ស្ករ ពាក់ស្លាកលេខ ព្រៃវែង 2A-1292 ក្នុងគោលបំណងបន្តដំណើរទៅរាជធានីភ្នំពេញ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាល របស់នាយកដ្ឋាននគរបាលចរាចណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានធ្វើការឃាត់និងត្រួតពិនិត្យលើរថយន្តនោះហើយបានរកឃើញគ្រឿងញៀនជាច្រើន និងបានរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីសុំគោលការណ៍ឃាត់ខ្លួនក្រុមមុខសញ្ញាសង្ស័យទាំងអស់តែម្ដង។
មន្ត្រីនគរបាលដែលស្ថិតក្នុងប្រតិបត្តិការនេះបានបញ្ជាក់ នៅថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2023 នេះថាក្រុមជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរនិងកសាងសំណុំរឿងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕