សូមគោរពជូនរាយការណ៍ជូនឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត៖ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម
សូមគោរពជូនរាយការណ៍ជូនឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត៖ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម១.មន្ត្រីផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង រួមសហការដៃគូជាមួយអង្គការវីអេសអូ (VSO) បានចុះផ្តល់វគ្គបណ្តុះ
បណ្តាលបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះ និងចិញ្ចឹមអន្ទង់ក្នុងតង់ប្លាស្ទិកដែលស្ថិតក្នុងឃុំគោលដៅ(ឃុំឆ្នុកទ្រូ) មានភូមិសេះស្លាប់;ភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលមានកសិករចូលរួមសរុបទាំងអស់ ២៧ នាក់;ស្រី ០៥ នាក់ ។
២.បានចូលរួមជាមួយ មូលនិធិអង្គការ Forumciv អង្គការពន្លឺ
កុមារ បានសម្របសម្រួលរៀបចំដំណើរ
ទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរ
បទពិសោធន៍ ជាមួយសហគមន៍នេសាទ
កងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ។ គោលបំណង : ដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការដឹកនាំ និងការគ្រប់គ្រង សហគមន៍អោយមាននិរន្តរភាព សិក្សាស្វែងយល់ស្តីពីការកៀរ
គរធនធាន ក្នុងការចូលអភិវឌ្ឍន៍សហគមន៍អោយរីកចម្រើនឆ្លុះបញ្ចាំងពីស្ថានភាពគោលដៅរបស់សហគមន៍ និងរៀបយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តភាព ។ សកម្មភាព :ចុះពិនិត្យមើលកន្លែងអភិរក្សបឹងកន្ទុះ ក្នុងសហគមន៍នេសាទកងមាស ។
សមាសភាពចូលរួមមានខណ្ឌរដ្ឋបាលជលផល ( កំពង់ឆ្នាំង , ពោធិសាត់ ) អាជ្ញាធរ ភូមិ ឃុំ ស្រុក ( កំពង់ឆ្នាំង , ពោធិសាត់ ) អង្គការពន្លឺកុមារ និង ( សហគមន៍នេសាទកងមាស កំពង់ឆ្នាំង , សហគមន៍នេសាទ ខេត្តពោធិសាត់ ចំនួន ០៥ ) សរុបទាំអស់ ៤១ នាក់ ស្រី ១០ នាក់ នៅទីកន្លែងសាលារៀនបឋមសិក្សាកង មាស ស្ថិតក្នុង ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៣.សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចសហការជាមួយប៉ុស្តិរដ្ធបាលឃុំលង្វែកនិងសហគមន៏ភូមិ(ព្រែកគន្លង,កំពង់ត្រឡាចក្រោម)កម្លាំងសរុប ០៨នាក់មធ្យោបាយបាឡាស្មាច់០១គ្រឿងបានចុះល្បាតចំណុចភូមិវត្តឃុំលង្វែកស្រុកកំពង់ត្រឡាចប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុង០៥កន្លែង។
៤.ផ្នែករដ្ឋបាលជលផលផ្សាឆ្នាំង
សង្កាត់រដ្ឋបាលជលផលកំពង់លែង
និងសហគមន៍នេសាទពោធិ កម្លាំង១១នាក់ មធ្យោបាយ៣គ្រឿង បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ភូមិឯលិច ស្រុកកំពង់លែង នៅចំណុចភ្នំជ័យទាត់។ ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីរបាំងស្បៃមុង និងវត្ថុតាងបានបំផ្លាញ់ចោលនៅនិងកន្លែង។
លទ្ធផលសម្រេចបានរួមមាន៖
-របាំងស្បៃមុងចំនួន ២៥កន្លែង ប្រវែង ១១៥០ម បង្គោល ៥៦០ ដេីម លបលូ ២៥មាត់ និងចាក់លែងត្រីក្នុងដែននេសាទវិញចំនួន១៧០ គីឡូក្រាម
សូមឯកឧត្ដមមេត្តាជ្រាបជារបាយការណ៍។