ថ្ងៃសៅ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖
ថ្ងៃសៅ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖
ខេត្តកំពង់ឆ្នាំង÷ក្រុមទី១៖សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមសង្កាត់រដ្ឋបាលជលផលជលគីរី សហការណ៍ជាមួយសហគមន៍នេសាទភូមិថ្មី,សហគមន៍នេសាទកោះធំ,សហគមន៍នេសាទស្វាយរំពារសែនជ័យ ដឹកនាំដោយលោក ខៀវ សុផានរិទ្ធ នាយរងផ្នែកស្តីទីរដ្ឋបាលជលផលកំពង់ប្រាសាទកម្លាំងសរុប១៣នាក់ មធ្យោបាយបាឡាស្មាច់០៣ គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុច ព្រែកភ្លង ភូមិ ភ្លង ឃុំ ពាមឆ្កោក និង ចំណុច បាញ់លះ ភូមិ គៀនតាម៉ា ឃុំ កំពង់អុស ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
+ក្រុមទី២៖សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមសង្កាត់រដ្ឋបាលជលផលជលគីរី សហការណ៍ជាមួយសហគមន៍នេសាទ ដឹកនាំដោយលោក នួន ឬទ្ធី នាយរងផ្នែករដ្ឋបាលជលផល
កម្លាំងសរុប ១៤ នាក់ បធ្យោបាយ បាឡាស្មាច់ ០២ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងរាំងភ្ជិតព្រែក នៅចំណុច ព្រែក រំលិច ភូមិកន្លែងភេ ឃុំ គោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
+ក្រុមទី៣៖ដឹកនាំដោយលោក លី ឡា នាយខណ្ឌ កម្លាំង១៨នាក់ និងមធ្យោបាយបាឡាស្មាច់៥គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំនណុចជំទាវមាស បឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា និងចំណុចព្រែកប្រចាន់ ភូមិកោះធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើស។
លទ្ធផលរួមមានចំនួន ៥ករណី៖
-របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០៣កន្លែង ប្រវែង ៣០០ម
លូចំនួន ០៤គ្រឿង បង្គោលចំនួន ១៣០ ដើម និងត្រីចំរុះចំនួន ២៥គគ្រ ចាក់លែងចូលដែននេសាទវុញ។
-របាំងភ្ជិតព្រែក០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង៥០ម៉ែត្រ លូស្បៃមុងចំនួន ០៣ គ្រឿង បង្គោល ចំនួន ៣៥ ដើម និងត្រីចម្រុះចំនួន ៤០ គគ្រ ចាក់លែងក្នុងដែននេសាទវិញ។
-របាំងស្បៃមុង០២ករណី ស្មើនឹង ១៦ កន្លែង ប្រវែង ៥០០ ម៉ែត្រ លូស្បៃមុង ចំនួន ១៦ គ្រឿង បង្គោលចំនួន ៣៩០ ដើម និងត្រីចម្រុះចំនួន ៧០ គគ្រ ចាក់លែងវិញ។
+ក្រុមទី៣៖សមត្ថកិច្ចជលផល រួមមាន អធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ផ្នែកជលផលផ្សារឆ្នាំង សង្កាត់ជលផលបរិបូណ៍ ដឹកនាំដោយលោក ឈិន តួ នាយរងអធិការដ្ឋាន និងដោយទទួលបានសេចក្តីរាយកាណ៍ ថាមានករណីដឹកជញ្ជូនលៀស ខុសច្បាប់ នៅចំណុច ទួលខ្ពស់ ភូមិថ្មី ឃុំ មេលំ ស្រុក បរិបូណ៍ សមត្ថកិច្ចបានចុះប្រតិបត្តិការ ប្រទះឃេីញ លៀសបានច្រកការ៉ុងគរទុកចោល នៅម្ខាងផ្លូវថ្នល់ជាតិតាមការពិនិត្យរាប់ឃេីញមានប្រមាណ ២០០ ការ៉ុង (ប្រភេទកូនលៀសល្អិតៗ) ជាវត្ថុតាងនៃបទល្មេីសជលផល ក្នុងនោះសមត្ថកិច្ចបានពិនិត្យនិងរងចាំមេីលម្ចាស់មកទទួលខុសត្រូវ តែពុំឃេីញមានអ្នកមកអះអាងនិងទទួលខុសត្រូវលេីវត្ថុតាង(កូនលៀស)នេះដដែល ។ ក្នុងនោះសមត្ថកិច្ចដឹកនាំដោយនាយរងអធិកាដ្ឋាន បានសម្រេចវះបំផ្លាញចោល នៅនឹងកន្លែង តែម្តង ដោយមូលហេតុ៖
១. កូនលៀសបានច្រកគរទុកចោលមិនមានអ្នកមកអះអាងជាម្ចាស់ដេីម្បីសមត្ថកិច្ចបានអនុវត្តនិតិវិធីនិងរងចាំច្រេីនម៉ោង ពេក ហេីយ បានងាប់អស់
២.ពីទីតាំងគរលៀសចោលមានចម្ងាយឆ្ងាយប្រមាណ ២០ គម ពីទន្លេមកដល់ថ្នល់ជាតិ ធ្វេីអោយមានឧបសគ្គដល់សមត្ថកិច្ចយេីងក្នុងការដឹកជញ្ជូនលៀសយកទៅចាក់ចោលក្នុងទន្លេវិញ ។
៣.ករណីជួលរថយន្តឈ្នួលដឹកយកទៅទំលាក់ចោលនៅទន្លេគេពុំហ៊ានដឹកដោយសំអាងខ្លាចកេីតឡេីងករណីព្រហ្មទណ្ឌ រវាងម្ចាស់លៀសនិងរថយន្តឈ្នួល ជាយថាហេតុ ។