កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបឧបករណ៍ខុសច្បាប់ជលផល

កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបឧបករណ៍ខុសច្បាប់ជលផល

ខេត្តកំពង់ឆ្នាំង៖ថ្ងៃពុធ ០២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖
សមត្តកិច្ចខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទស្វាយរំពារសែនជ័យ​ប្រើប្រាស់​កម្លាំងសរុប១៨ នាក់ និង មធ្យោបាយបាឡាស្មាច់ ០៥ គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទរបាំងលូសាច់អួនរាំងភ្ជិតព្រែក​និងបឹង នៅចំណុច ឆ្នុកអណ្តែង ភ្លង ឃុំពាមឆ្កោក និង ចំណុចបឹងធំ  ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង ក្នុងនោះក្រុមការងារចំរុះបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
លទ្ធផលសម្រេចបានដូចខាងក្រោម៖
-របាំងសាច់អួនរាំងភ្ជិតព្រែក,បឹង ចំនួន០១ករណី ស្មើនឹង ០៦  កន្លែង ប្រវែង ៣០០ ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន ០៨ គ្រឿង បង្គោល     ចំនួន ២០០ ដើម និងចាក់លែងត្រីចម្រុះ  ចំនួន ៥០ គគ្រ ចូលដែននេសាទវិញ។
កម្លាំងជំនាញនៅតែបន្តបង្ក្រាបឧបករណ៍ខុសនិងច្បាប់ជលផលដែលមិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់នេសាទនៅរដូវបើក។