ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអញ្ជើញជាអធិបតីក្នុង ពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម នៃកម្មវិធីសម្បទាន ដីសង្គមកិច្ច គម្រោង LASED III ចំនួន ២៤៩គ្រួសារ នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣(LASED ||| )។

ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងធនាគារពិភពលោក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងអាជ្ញាធរក្រុង.ស្រុកនិងប្រជាពលរដ្ធផងដែរ។