កម្លាំងជំនាញចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម
កម្លាំងជំនាញចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់
ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម
ខេត្តកំពង់ឆ្នាំង÷សហការជាមួយសហគមន៏ភូមិព្រែកគន្លងកម្លាំងសរុប០៥នាក់ មធ្យោបាយបាឡាស្មាច់០១គ្រឿង បានចុះល្បាតចំណុចឃុំកំពង់ត្រឡាច (ព្រែកតារស់,ព្រែកថ្មី) ស្រុកកំពង់ត្រឡាចប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុងភ្ជឹតព្រែក០៨កន្លែង។
+សហការជាមួយអាជ្ញាធរឃុំគោគបន្ទាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកបន្ទាយប្រជាការពារមេភូមិកន្លែងភេ និងសហគមន៍នេសាទ កន្លែងភេ មធ្យោបាយម៉ូតូចំនួន៩គ្រឿងកំលាំង ចំនួន១២នាក់
បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានប្រទះឃើញការធ្វើនេសាទ
ដោយប្រើឧបករណ៍របាំងស្បៃមុងកាត់ព្រែកនៅចំណុចចុងព្រែក និងក្នុងព្រែករំលិចភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
+សហការជាមួយសហគមន៍នេសាទ អន្លុងមេត្រី សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទ ព្រែកឆ្តោ ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែកស្តីទីកម្លាំងសរុប ២០នាក់ និងមធ្យោបាយបាឡាស្មាច់៧គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង ភ្ជិតព្រែកយួន ភូមិក្បាលអន្លុងអក និងរបាំងភ្ជិតព្រែកឆ្តោ ត្រង់ទំនាបតាពៅ ឃុំកំពង់អុស ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។
យើងបានឯកភាពគ្នារុះរើ និងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែងទទួលលទ្ធផលដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០៣ករណី ស្មើនឹង ៣២កន្លែង ប្រវែង៤៩០ម៉ែត្រ លូស្បៃមុងចំនួន៣២មាត់ បង្គោលចំនួន៣៦០ដើម ត្រីចម្រុះចំនួន១៨០ គក្រ ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញ។
សូមឯកឧត្ដមមេត្តាជូនជ្រាបជារបាយការណ៍។