ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER
ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER
ភ្នំពេញ÷ដែលគេចខ្លួនក្រោយបង្កគ្រោះថ្នា.ក់ចរាចរណ៍បុក អ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យមានរបួសនិងស្លាប់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីយកមកអនុវត្តច្បាប់
សូមបញ្ជាក់ផងដែរថា ប្តីប្រពន្ធ និងកូនជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ជួបគ្រោះអកុសល ត្រូវរថយន្តម៉ាក HUMMER
១គ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ប្រពន្ធ នៅកន្លែងកើតហេតុ រីឯប្តីនិងកូនរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់ទៀត ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទល់មុខអាផាតមែន ១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។