នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធាន​បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធាន​បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»

ភ្នំពេញ÷ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័នផ្សេងៗ។

ការរៀបចំវេទិការពិភាក្សាខាងលើនេះឡើងគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែ​ទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មានផង​ដែរ​។

សូម​បញ្ជាក់ថា៖ នេះជាលើកទី១ សម្រាប់ ក.អ.ក ដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការ​កិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។