លោក ខេង យ័ន ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទ រំលោភអំណាច និងសម្អាតប្រាក់ តាមមាត្រា៣៥ ច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ

 

 

លោក ខេង យ័ន ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទ រំលោភអំណាច និងសម្អាតប្រាក់ តាមមាត្រា៣៥ ច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ

លោក ខេង យ័ន ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទ រំលោភអំណាច និងសម្អាតប្រាក់ តាមមាត្រា៣៥ ច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ

ថ្ងៃចេញផ្សាយៈ ខែមករា 14, 2024

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប បន្ទាប់ពីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន។

 

តាមការបញ្ជាក់ពីមន្ត្រីតុលាការឲ្យដឹងថា លោក ខេង យ័ន ត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើសគឺ ៖ បទ ” រំលោភអំណាច និងបទសម្អាតប្រាក់ ” តាមមាត្រា៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

 

មាត្រា៣៥ ៖ បទរំលោភអំណាច ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចែងថា ” អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ធដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ (ពីរឆ្នាំ) ទៅ៥ឆ្នាំ(ប្រាំឆ្នាំ) និងពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល (បួនលានរៀល) ទៅ ១០.០០០.០០០ រៀល (ដប់លានរៀល)។

 

បើតាមនិយមន័យ នៃការសម្អាតប្រាក់ ៖ ការសម្អាតប្រាក់ ជាអំពើផ្តល់ឲ្យតាមគ្រប់មធ្យោបាយនូវយុត្តិកម្មកុហក ដើម្បីលាក់។

 

សូមជម្រាបថា លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

 

លោក ខេង យ័ន ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងជា អភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕