រដ្ឋមន្ត្រីសុខាភិបាលណែនាំឱ្យគ្រប់មន្ទីរពេទ្យរៀបចំកែលំអរប្រពន្ធ័ការត្រួតពិនិត្យសុខភាពដើម្បីលើកកម្ពស់ការផ្តល់សេវា
ថ្ងៃចេញផ្សាយៈ January 26, 2024
រដ្ឋមន្ត្រីសុខាភិបាលណែនាំឱ្យគ្រប់មន្ទីរពេទ្យរៀបចំកែលំអរប្រពន្ធ័ការត្រួតពិនិត្យសុខភាពដើម្បីលើកកម្ពស់ការផ្តល់សេវា
ភ្នំពេញ៖ ឯ. ឧ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់គ្រប់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យនៅកម្រិតថ្នាក់ជាតិរៀបចំកែលំអរប្រពន្ធ័ការត្រួតពិនិត្យសុខភាពសម្រាប់អ្នកទទួលសេវាដើម្បីពិនិត្យព្យាបាលប្រកបដោយប្រសិទ្ធិភាពនិងលើកកម្ពស់ការផ្តល់សេវាកាន់តែប្រសើរឡើងថែមទៀត។
ការណែនាំរបស់ ឯ.ឧ សាស្រ្តាចារ្យរដ្ឋមន្ត្រីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ក្នុងឱកាសដែលឯ.ឧ បានដឹកនាំកិច្ចប្រជុំការងារប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនៅទីស្តីការក្រសួង៕