ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំកិច្ចសហការផ្ដល់ព័ត៌មានពីពលរដ្ឋ ដែលចាញ់បោកតាមONLINE
ថ្ងៃចេញផ្សាយៈ January 31, 2024
ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំកិច្ចសហការផ្ដល់ព័ត៌មានពីពលរដ្ឋ ដែលចាញ់បោកតាមONLINE
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំកិច្ចសហការផ្ដល់ព័ត៌មានពីពលរដ្ឋ ដែលចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ចូលមកកាន់ក្រុមការងារ Hotline Scam ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីសមត្ថកិច្ចជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារ Hotline Scam នេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ៕