ក្រសួងសុខាភិបាល អរគុណចំពោះ ធនាគារពិភពលោកដែលបានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា
ក្រសួងសុខាភិបាល អរគុណចំពោះ ធនាគារពិភពលោកដែលបានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមសាស្ត្រាចារ្យបានសំណូមពរឲ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការនិងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណាដើម្បីឲ្យសម្រេចបាននូវសូច្ចនករ ដែលបានកែសម្រួល។ព្រោះថាគម្រោងខាងលើពិតជាមានសារៈសំខាន់ក្រៃលែងដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ។