បុរសជនជាតិចិនប្រើហឹង្សាទៅលើស្ត្រីជនជាតិចិនរឿងទំនាស់លុយឈ្នួល ដេរខោអាវ
ថ្ងៃចេញផ្សាយៈ February 5, 2024
បុរសជនជាតិចិនប្រើហឹង្សាទៅលើស្ត្រីជនជាតិចិនរឿងទំនាស់លុយឈ្នួល ដេរខោអាវ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ជាម្ចាស់ខោអាវ មិនទាន់ទូរទាត់ប្រាក់ឈ្នួល ឱ្យខាងរោងចក្រផង ហើយព្យាយាមដឹកយកខោអាវចេញ ក៏កើតជាទំនាស់ជាមួយមេការរោងចក្រជាជនជាតិចិន រហូតដល់ប្រើហឹង្សា ទៅលើ ស្ត្រីជនជាតិចិនជាមេការ រងរបួសភ្នែកស្តាំ បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះទៅ ហៅជនបង្កទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ FU SHENG GARMENT (CAMBODIA)CO.LTD ស្ថិតនៅតាមផ្លូវលំក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។