មិនសរសើរមិនបាន តារាកំប្លែងនាយ គ្រឿន

សារព័ត៌មាន អេស អិល ភី ពិតជារំភើប និងសូមកោតសរសើរយ៉ាងក្រៃលែង និងអបអរសាទរចំពោះនាយគ្រឿនដែលបានឡាយជាសាធារណៈក្នុងការដែលគាត់បានស្នើសុំបញ្ចប់កុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនស្រាបៀរ និងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងបានសន្យាថា លោកនឹងឈប់ផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះអស់មួយជីវិតចាប់ពីថ្ងៃឡាយរបស់គាត់តទៅ។

#អង្គភាពយើងខ្ញុំ #សូមគោរពកោតសរសើរនាយគ្រឿនដោយបរិសុទ្ធចេញពីបេះដូង ដោយហ៊ានកាត់ផ្តាច់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផ្តល់នូវគំរូដ៏ល្អសម្រាប់យុវជន និងសង្គមជាតិរបស់ខ្លួន។

 

#សូមសាធារណៈជនទាំងអស់ ចូលរួមត្រេកអរ និងលើកទឹកចិត្តដល់នាយគ្រឿន ព្រមទាំងបន្តការគាំទ្រនាយគ្រឿនតទៅខាងមុខអោយបានច្រើនកុះករបន្ថែមទៀត។

 

ប្រភព៖ គណនីហ្វេសបុក នាយគ្រឿន Neay Kroeun