លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ត្រូវបានតុលាការចេញដីកា អោយចាប់ខ្លួន ពាក់ព័ន្ធនិងការចេញសែក គ្មានប្រាក់ជាង៦០ម៉ឺនដុល្លារ
ថ្ងៃចេញផ្សាយៈ February 14, 2024
លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ត្រូវបានតុលាការចេញដីកា អោយចាប់ខ្លួន ពាក់ព័ន្ធនិងការចេញសែក គ្មានប្រាក់ជាង៦០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ចោក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់អោយចាប់ខ្លួន អ្នកស្រី ម៉ន ដានី អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនិងការចេញសែកគ្មានប្រាក់ជាង៦០ម៉ឺនដុល្លារ។ ដីកានេះ បានប្រកាសអោយមន្រ្តីនគរបាលយុត្តិធម៌ តាមស្វែងរកចាប់ខ្លួន តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕