រាជធានីភ្នំពេញ នៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 សន្និសីទសារព័ត៌មានស្តីអំពីកម្មវិធី កោសឈ្នះកោសឈ្នះពីទឹកដោះគោអង្គរមីល នៅតាមបណ្ដោយផ្លូវលេខ 1003 ភូមិប៉ាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានី
រាជធានីភ្នំពេញ៖ នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2024 សន្និសីទសារព័ត៌មានស្តីអំពីកម្មវិធី “កោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល” ដែលប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ
ដើម្បីជាការរួមចែករំលែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់របស់កុមារ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ជាពិសេសដល់កុមារតូចៗ។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិតទឹកដោះគោម៉ាក អង្គរមីល ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលបានសម្រេចមកដល់សព្វថ្ងៃ។ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្ដាលប្រទេសនានាលើកពិភពលោក ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្ត្រាលី ញូរ៍ស៊ែរឡែន អេស្ប៉ាញ ប៉ូឡូញ ជាដើម ។ ហើយរោងចក្រក៏បានបំពាក់ដោយបច្ចេកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិប្រកបដោយអនាម័យសុវត្ថិភាពខ្ពស់ពីប្រទេស ស៊ុយអែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោកផងដែរនោះ។ ដែលមានយីហោតេត្រាភែក(Tetra Pak) រាល់សង្វាក់ផលិតកម្មផលិតផលទឹកដោះគោ គឺគោរពតាមស្តង់ដារគុណភាពជាតិ និងគុណភាពអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា រោងចក្រសព្វថ្ងៃដែលផលិត នូវផលិតផលទឹកដោះគោ អង្គរមីល គឺមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ 4 ខណ្ឌកំបូល រាជធានីភ្នំពេញ។ និយាយដោយឡែកនោះ ក្រុមហ៊ុនបានបង្កើតនៅកម្មវិធីពិសេសមួយ ដែលមានឈ្មោះថា “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ដែលកម្មវិធីនេះ មានការផ្ដល់ជូននូវរង្វាន់ដូចជា ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន 50 គ្រឿង និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត។ ក្នុងនោះផងដែរ អ្នកសារព័ត៌មានយើងបានសង្កេតឃើញថា ក្នុងសន្និសីទសារព័ត៌មាន ក៏ឃើញមានការចែករង្វាន់ពិតប្រាកដមែន។ ទៅឱ្យ អតិថិជនពីររូបដែលជាម្ដាយឪពុក របស់កុមារដែលបានទិញទឹកដោះគោឲ្យកូនពិសារ ជារៀងរាល់ថ្ងៃ។ អង្គភាពសារព័ត៌មានយើង ក៏បានសម្ភាសន៍ទៅកាន់អតិថិជន ដែលបានទិញទឹកដោះគោ ឲ្យកូនៗរបស់គាត់យកពិសានោះ គាត់បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងដូច្នេះថា គាត់សប្បាយចិត្តណាស់ ព្រោះកូនៗរបស់គាត់មិនបានប៉ះពាល់ដល់សុខភាពអ្វីនោះឡើយ ហើយមានទាំងប្រាជ្ញាឈ្លាសវៃ ទៀតផង។ មិនថែមតែប៉ុណ្ណោះគាត់សប្បាយចិត្ត ព្រោះបានត្រូវរង្វាន់ម៉ូតូ ពីខាងក្រុមហ៊ុនពិតប្រាកដមែន។ ដើម្បីចូលរួមកម្មវិធីកោសឈ្នះ កោសឈ្នះនេះ អតិថិជនទាំងអស់ គ្រាន់តែធ្វើការទិញផលិតផលទឹកដោះគោ របស់ក្រុមហ៊ុន ដែលកំពុងចរាចរនៅលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោ អង្គរមីល ស្រាប់។ ហើយធ្វើកាកោសថ្នមៗ ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាងរបស់ពុកម៉ែបងប្អូន។
បន្ថែមពីនេះទៀត ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរទៅជួបលោកអ្នកដោយផ្ទាល់។ រីឯអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏ទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុនក៏បាន តាមរយៈទូរសព្ទ័លេខខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការប្តូររង្វាន់នេះ។