ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រំពឹងថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងអាចកៀរគរភាគីពាក់ព័ន្ធទាំងក្នុងស្រុកនិងអន្តរជាតិ ចួលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនាពេលអនាគត
ថ្ងៃចេញផ្សាយៈ February 17, 2024
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រំពឹងថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងអាចកៀរគរភាគីពាក់ព័ន្ធទាំងក្នុងស្រុកនិងអន្តរជាតិ ចួលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនាពេលអនាគត
ភ្នំពេញៈឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញការរំពឹងទុកថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងអាចកៀរគរភាគីពាក់ព័ន្ធទាំងអស់ក្នុងស្រុកនិងអន្តរជាតិនានា ចួលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនាពេលអនាគត ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ លឿនរហ័ស មានសុវត្ថិភាព ចំណេញពេលវេលានិងថវិកា៕