ឆេះឃ្លាំងដេប៉ូឈើ អស់មួយចំនួនធំ នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ឆេះឃ្លាំងដេប៉ូឈើ អស់មួយចំនួនធំ នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះឃ្លាំងដេប៉ូឈើ គឹម ជូលី នៅក្នុងខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការនិងសង្គ្រោះជាច្រើនគ្រឿងដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅផ្ឋផ្ទះលេខ៨១៣ ផ្លូវលេខ៩៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុ ដែលបង្កអោយមាការឆាបឆេះនេះនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕