រដ្ឋមន្ត្រីសុខាភិបាល៖ជប៉ុនបានរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា
ថ្ងៃចេញផ្សាយៈ February 26, 2024
រដ្ឋមន្ត្រីសុខាភិបាល៖ជប៉ុនបានរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា
ភ្នំពេញ៖ ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថារដ្ឋាភិបាលជប៉ុនបានរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ សុខាភិបាល។
ឯ.ឧ រដ្ឋមន្ត្រីនេះលើកឡើងបែបនេះក្នុងពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៤,២០០គ្រឿងដែលជាជំនួយឥតសំណងរបស់លោកSusumu Tai កុងស៊ុ លកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃប្រទេសជប៉ុន៕