ចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធចេញសែក គ្មានសាច់លុយ ចំនួន២៧.០០០ដុល្លារ

ចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធចេញសែក គ្មានសាច់លុយ ចំនួន២៧.០០០ដុល្លារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ស្ត្រីម្នាក់ បញ្ជូនទៅតុលាការ ដោយអនុវត្តតាមសាលក្រម និងយកទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នជាប់ចោទពីបទ ចេញសែកអត់លុយ ប្រមាណ២៧.០០០ដុល្លារ។ ស្ត្រីជាប់ចោទឈ្មោះ ផាន់ សុភារី អាយុ៣៨ឆ្នាំ មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន។ សមត្ថិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះផាន់ សុភារី នេះដោយតុលាការ រាជធានីភ្នំពេញតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១” ចុះថ្ងៃ ទី៧ ខែកញ្ញាឆ្នាំ២០២៣៕