ដុតកម្ទេចសាច់ត្រីប្រាកិនខូចគុណភាពទម្ងន់២តោន ដឹកចេញពីព្រំដែនជ្រៃធំ

ដុតកម្ទេចសាច់ត្រីប្រាកិនខូចគុណភាពទម្ងន់២តោន ដឹកចេញពីព្រំដែនជ្រៃធំ

មន្ត្រីការិយាល័យ ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ត្រួតពិនិត្យទំនិញនាំចូលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនជ្រៃធំ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។ ទំនិញដែលបានត្រួតពិនិត្យឃើញជាក់ស្តែង រួមមាន សាច់ត្រីប្រាកិនចំនួន ៤០ បាវ ស្មើនឹង ២,០០០ គីឡូក្រាម ដោយពុំមានឯកសារបែបបទនាំចូលទេ និងបានយកទៅដុតកម្ទេចចោលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ៕