ស្រ្តីជាភ្នាក់ងារដ៏សំខាន់ធ្វើឱ្យសង្គមមានស្ថេរភាពនិងការអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ស្រ្តីជាភ្នាក់ងារដ៏សំខាន់ធ្វើឱ្យសង្គមមានស្ថេរភាពនិងការអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ភ្នំពេញ៖ ឯ.ឧសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចាត់ទុកស្រ្តីជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីចម្បងធ្វើឱ្យសង្គមមានស្ថេរភាពនិងការអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថលនេះ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»កាលពីរសៀលថ្ងៃទី៦មីនា ឯ.ឧ រដ្ឋមន្ត្រីបានមានប្រសាសន៍ថាប្រធានបទ«ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»នៅឆ្នាំនេះបានរំលេចនូវសក្កានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯ.ឧ រដ្ឋមន្ត្រីបន្តថា« ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ»៕