មន្ត្រីជាន់ខ្ពស់ការងារអំពាវនាវឱ្យកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យរក្សាភាពស្ងប់ស្ងាត់រង់ចាំការដោះស្រាយពីរោងចក្រ

មន្ត្រីជាន់ខ្ពស់ការងារអំពាវនាវឱ្យកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យរក្សាភាពស្ងប់ស្ងាត់រង់ចាំការដោះស្រាយពីរោងចក្រ

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់កម្មករនិយោ ជិតជាង២ពាន់នាក់ នៅរោងចក្រផលិតស្បែកជើង ដែលរងគ្រោះដោយអគ្គិភ័យ សូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីរង់ចាំការដោះស្រាយ ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗពីរោងចក្រ។

លោកបន្តថា ៖ ក្រសួងសូមកោតសរសើរ ដល់បងប្អូនកម្មករនិយោជិតរោងចក្រស្បែក ជើង អ.ជី ហ៊្វូតវែរ ដែលស្ថិត នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានកម្មករ ធ្វើការចំនួន ២ ២០៥នាក់ (ស្រី ១.០៣៦នាក់) ដែលមានភាពចាស់ទុំ ដោយរក្សាភាពស្ងប់ស្ងាត់ និងសូមរក្សាភាពស្ងប់ស្ងាត់នេះជាបន្តទៀតរង់ចាំការបើកប្រាក់ពីរោងចក្រ ព្រោះថា សម្រាប់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត របស់កម្មករ ខាងរោងចក្រនឹងវាយតម្លៃនិងជូនព័ត៍មាននាពេលខាងមុខនេះសម្រាប់ផ្តល់ជូនដល់បងប្អូនកម្មករតាមការសន្យាកន្លងមក៕