អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិធីគោពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេកអៀក) ត្រូវជាឪពុកក្មេក របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង។
នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡោក ចន្តារ៉ា អគ្គាធិការង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិធីគោពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេកអៀក) ត្រូវជាឪពុកក្មេក របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង។
ពិធីគោរពវិញ្ញាណក្ខន្ធ ប្រារព្ធនៅគេហដ្ឋាននៃសព ផ្ទះលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ និងដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ៕