ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍រយៈពេល៧ថៃ្ង មិនយកប្រាក់តែយកថ្លៃសេវារដ្ឋបាល៤៥០ដុល្លារក្នុងមួយឡូតិ៍ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺហេីយ

ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍រយៈពេល៧ថៃ្ង មិនយកប្រាក់តែយកថ្លៃសេវារដ្ឋបាល៤៥០ដុល្លារក្នុងមួយឡូតិ៍ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺហេីយ

កំពង់ស្ពឺ : នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យពីនាក់ទៅ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ៖

-ឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ អះអាងថា មានងារឯកឧត្ដម

មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី ។

-ឈ្មោះ មិន ផាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសម្របសម្រួលលេីកិច្ចការចែកដី ៦,០០០ ឡូតិ៍ ។

យោងតាមការប្រកាស និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម សារព័ត៌មាន KH Plus News ដែលមានចាងហ្វាងការផ្សាយ រហ័សនាម ពូ ហ៊ន បានទទួលធ្វេីការសម្ភាសន៍ផ្ទាល់ជាមួយ ឈ្មោះ ជួន គន្ធា ភេទប្រុស ដែលអះអាងថា អតីតមានងារឯកឧត្ដម ដោយបញ្ជាក់ច្បាស់ៗថា ឯកឧត្ដមនឹងរៀបចំ ចែកផ្ដល់ដីចំនួន ៦,០០០ ឡូតិ៍ដោយមិនយកប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី អ្នកចាញ់បោកក្រុមហ៊ុនអចលនទ្រព្យតាមគម្រោងបុរី ផ្ទះល្វែង ដីឡូតិ៍ កន្លងមក ។ តាមការបញ្ជាក់ពីពិធីករ ពូ ហ៊ន ថាដីដែលចែកគឺស្ថិតនៅទីតាំងចំណុច ភូមិរោងម៉ាសុីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកពង់ស្ពឺ មានទំហំ ៤២០ ហិកតា ។

-ដីចែកជូនប្រជាពលរដ្ឋ៦,០០០ឡូតិ៍ ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបាន ឯកឧត្ដម អះអាងថាជាដីខ្លួនបានទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃធូរ និងមានឯកសារត្រឹមត្រូវស្របច្បាប់១០០% និងបានកាន់កាប់ជួសជុលផ្លូវចូលមកដល់ទីតាំងដីរួចរាល់ទៀតផង ជាក់ស្ដែងចំណុចដីដែល បុរសមានងារឯកឧត្ដមអះអាងថាចែកជូនពលរដ្ឋ Free នោះ គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយមន្រ្ដីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន ។

ជនសង្ស័យ ជួន គន្ធា និងបក្ខពួក បានរៀបចំផែនការឆបោកប្រាក់ ដោយបានធ្វេីគំនូសប្លង់ដី ជាឡូតិ៍ៗ បែងចែកដេីម្បីមានទំនុកចិត្ដពីពលរដ្ឋ ចុងក្រោយពលរដ្ឋជ្រួលច្របល់មកទទួលដីខុសច្បាប់ រួចបង្កេីតជាទំនាស់អោយពលរដ្ឋនាំគ្នាតវ៉ាទាមទារការពារដី ប្រឆាំងនឹងមន្រ្ដីរាជការសាធារណៈ ( ច្បាប់ ) ។

============

ដោយ: សេង ណាណូ