វេទិការៀបចំសារព័ត៌មានពិសេសមួយដោយអញ្ជើញឯកឧត្តមស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១
វេទិការៀបចំសារព័ត៌មានពិសេសមួយដោយអញ្ជើញឯកឧត្តមស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការអូសទាញវិនិយោគិននិងអំពីផែនការរួមទាំង សមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ទន្ទឹមនិងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរំលេចអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោរួមទាំងផលប្រយោជន៍សំខាន់ៗដែលកម្ពុជានិងទទួលបានពីព្រែកជីកជាប្រវត្តិសាស្ត្រនេះ។
ក.អ.ក ចាត់ទុកជីវិតិកាសារព័ត៌មាននេះមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានដែលកំពុងចង់ស្វែងយល់ពីបច្ចុប្បន្នភាពនៃគម្រោងជីកហ្វូណនតេជោ។ វេទិកាសារព័ត៌មានខាងលើនេះរៀបចំធ្វើនៅអាគារទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងវេទិកានេះផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអនុប្រធានទីមួយបានមានប្រសាសន៍ថា យើងក៏ចេះស្នេហាជាតិស្រឡាញ់ជាតិដូចអស់លោកដែរ។កុំបារម្ភអត់បាត់ទឹកដីដោយសារព្រែកជីកហ្វូណនតេជោនោះទេ។
បន្ថែមពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាសហរដ្ឋអាមេរិកគ្មានជំទាស់និងគម្រោងជីព្រែកហ្វូណនតេជោឡើយ ព្រោះនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ បន្ថែមពីនេះគម្រោងជីកហ្វូណនតេជោនិងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិចមួយម៉ឺននាក់មិនដូចអ្វីដែលគេថាយកកម្មករមកពីចិននោះទេ។