លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីក្រុមប្រឹក្សាវិន័យ តួនាទីភារកិច្ចរបស់មន្រ្តីនគរបាលជាតិ និងបទវិន័យកងកម្លាំងនគរបាលជាតិថ្មី ====

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីក្រុមប្រឹក្សាវិន័យ តួនាទីភារកិច្ចរបស់មន្រ្តីនគរបាលជាតិ និងបទវិន័យកងកម្លាំងនគរបាលជាតិថ្មី

============

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត” អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីក្រុមប្រឹក្សាវិន័យ តួនាទីភារកិច្ចរបស់មន្រ្តីនគរបាលជាតិ និងបទវិន័យកងកម្លាំងនគរបាលជាតិថ្មីលេខ: ៨៧៣ ប្រ.ក ” ដោយមានចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបចំនួន ១៤នាក់ ស្រី០១នាក់។

 

មានប្រសាសន៍បូកសរុបណែនាំផ្តាំផ្ញើក្នុងកិច្ចប្រជុំនោះលោកឧត្ដមសេនីយ៍ទោ ស្នងការ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ គ្មានការយោគយល់ចំពោះមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត រូបណាបានល្មើសបទវិន័យកងកម្លាំងនគរបាលជាតិ គ្រប់រូបភាពឲ្យសាកសមនៅទោសកំហុសដែលបានប្រព្រឹត្តកន្លងមក ក្រើនរំលឹកដាស់តឿនដល់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឲ្យបានល្អដែលថ្នាក់ដឹកនាំប្រគល់ជូន ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិថ្មី លេខៈ ៨៧៣ ប្រ.ក.(មាន៧ជំពូក ៣៥ប្រការ) ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឲ្យសមជាមន្រ្តីនគរបាលជាតិកម្ពុជា ពង្រឹងរបៀបរបបការងារតាមឋានានុក្រមដើម្បីប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមគោលរបបរបស់ក្រសួង ត្រូវត្រៀមកម្លាំងប្រចាំការតាមវេននៅហ្នឹងកន្លែង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ ត្រូវលើកសរសើរចំពោះមន្រ្តីនគរបាលមានស្នាដៃល្អក្នុងពេលបំពេញការងារ ត្រូវស្នើសុំគោលការណ៍ ធ្វើលិខិតសរសើរ ប័ណ្ណសរសើ ផ្តល់ឋានៈតួនាទី និងរង្វាន់ជាការលើកទឹកចិត្តផងដែរ៕

===============

  1. ដោយ: សេង ណាណូ