ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ចំនួន១១នាក់ យកមកសាកសួរ និងចាត់ការតាមនីតិវិធី
ថ្ងៃចេញផ្សាយៈ June 18, 2024
ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ចំនួន១១នាក់ យកមកសាកសួរ និងចាត់ការតាមនីតិវិធី
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម កំពុងអង្គុយប្រមូលផ្ដុំគ្នានៅហាងការហ្វេមួយកន្លែង ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាំយកមកកាន់ផ្នែកជំនាញ ក្នុងនោះមានប្រុសចំនួន០៩នាក់ ស្រី០២នាក់។
បច្ចប្បន្នក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសាកសួរនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕