កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាឃា.តករ ខ្ទប់ច្រមុះ ច្របា.ច់ក សម្លា.ប់ស្រ្តីសង្សារនៅបន្ទប់ជួលក្នុងខណ្ឌទូលគោក

កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាឃា.តករ ខ្ទប់ច្រមុះ ច្របា.ច់ក សម្លា.ប់ស្រ្តីសង្សារនៅបន្ទប់ជួលក្នុងខណ្ឌទូលគោក

ភ្នំពេញ: អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានហើយជនសង្ស័យជាឃា.តករ ករណី ឃា.;តកម្ម ខ្ទប់;ច្រមុះ ច្របា.ច់កសម្លាប់ស្រ្តីជាសង្សារក្នុងខណ្ឌួទួលគោក កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៦ និង ០០នាទីព្រឹក នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពត៌មានថា មានសាកសពនារីជនជាតិខ្មែរ ០១នាក់ ដេកស្លាប់ក្នុងបន្ទប់ នៅចំណុចខាងលើ រួចមក ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ យោងតាមការពិនិត្យសពរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសនិ្នដ្ឋានថាៈ ជាករណី ឃាតកម្ម ដោយជនរងគ្រោះបានស្លាប់ដោយសារការខ្ទប់:មាត់ ខ្ទប់:ច្រមុះ និងច្រ;បាច់; ក សម្លាប់ ។

 

សពជនរងគ្រោះ ឈ្មោះ សួន មករា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ជនសង្ស័យឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុជាមួយជនរងគ្រោះ ។ (ត្រូវជាគូសង្សារនិងគ្នា)

 

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការដឹកនាំសហការណ៍ពី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញម៉ូតូ ០១គ្រឿង ម៉ាក Click 2021 ពណ៌ស ផ្លាកលេខ កណ្តាល 1AN-9884 ដែលជនសង្ស័យជិះគេចខ្លួនចេញពីកន្លែងកើតហេតុ យកទៅលាក់ទុកក្នុងបរិវេណវត្ត ស្វាយពពែរ ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ ទើបប្រមូលបានពត៌មានថា ជនសង្ស័យបានគេចខ្លួនទៅដល់ខេត្តសៀមរាម ទើបធ្វើការសហការទៅដល់ខេត្តសៀមរាម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២១ និង ១០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចមុខសាលាវិទ្យាល័យអង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

 

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លា:ប់ជនរងគ្រោះដែលជាសង្សាររបស់ខ្លួនពិតប្រាកដមែន ហើយមូលហេតុដែលខ្លួនសម្លា:ប់ជនរងគ្រោះ ព្រោះការប្រចណ្ឌ ហើយម៉្យាងទៀតខ្លួនខឹងនិងជនរងគ្រោះដែលតែងតែជេរប្រមាថមើលងាយខ្លួនជាខ្លាំង ដោយទ្រាំមិនបាន ហើយខ្លួនស្រវឹងស្រាខ្លះផង ក៏ចាប់ច្រ:បា.ច់កជនរងគ្រោះរហូតដល់ស្លាប់តែម្តង។ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕

————————————————————-

 

==============

ដោយ: សេង ណាណូ