ទំនាស់ពាក្យសម្ដីឈានដល់កាប់វាយកំទេចកញ្ចក់បង្អួចផ្ទះរបស់ជនរងគ្រោះម្នាក់ រួចហើយរត់គេចខ្លួន តែគេចមិនផុតជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ដដែល

ទំនាស់ពាក្យសម្ដីឈានដល់កាប់វាយកំទេចកញ្ចក់បង្អួចផ្ទះរបស់ជនរងគ្រោះម្នាក់ រួចហើយរត់គេចខ្លួន តែគេចមិនផុតជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ដដែល

ស្រុកគិរីវង់ : នៅថ្ងៃសុក្រ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី មានកើតករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងធ្វើអោយខូចខាតដោយចេតនា(វាយនិងកាបបង្អួចផ្ទះកាប់ដោយពូថៅ) នៅចំណុចភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ អឹម សេដ្ឋា (ហៅ ផូង) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ ក្រោយធ្វើធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ ណុប សារឿនភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើមក និង ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ឃាត់ខ្លួនជនសង្ស័យឈ្មោះ អឹម សេដ្ឋា (ហៅ ផូង ) បានវេលាម៉ោង ០៩:១០នាទីព្រឹកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកមកសាកសួរ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ នឹងវាយបំផ្លិចបំផ្លាញកញ្ចក់បង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ ណុប សារឿន ពិតប្រាកដមែន។

 

មូលហេតុ: ទំនាស់ពាក្យសំដីគ្នា ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការសាកសួរជនសង្ស័យខាងលើ និងកសាងសំណុំរឿងតាមនីតិវិធី។