កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៣នាក់ ករណីជិះម៉ូតូស្រែកឡូឡា ជេរគេ ជេរឯងតាមដងផ្លូវសាធារណៈ យ៉ាងអាណាធិបតេយ្យ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៣នាក់ ករណីជិះម៉ូតូស្រែកឡូឡា ជេរគេ ជេរឯងតាមដងផ្លូវសាធារណៈ យ៉ាងអាណាធិបតេយ្យ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ

តាកែវ ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ អនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ត្រី សេង មហាមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៣នាក់ ករណីជិះម៉ូតូស្រែកឡូឡា ជេរគេ ជេរឯងតាមដងផ្លូវសាធារណៈ យ៉ាងអាណាធិបតេយ្យ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២:០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំនុចភូមិសេកយា ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ។

 

ក្មេងទំនើងទាំង០៣ :

១. ឈ្មោះ សឿន ចំរើន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ

២. ឈ្មោះ តុញ ភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ

៣. ឈ្មោះ តុញ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ (ពួកគេទាំង០៣នាក់ រស់នៅភូមិអង្គរំពាក់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ) ។

 

ដកហូតវត្ថុតាង៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាC125 សេរី ឆ្នាំ២០២២ ពណ៌ស ស្លាកលេខតាកែវ1AB 2246 និងម៉ាកហុងដាC125សេរីឆ្នាំ២០២៤(បង់រំលោះ) គ្មានស្លាកលេខ។ ចំពោះម៉ូតូត្រូវបានរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣ខែ ។

 

បច្ចុប្បន្ន៖ បន្ទាប់ពីធ្វើកិច្ចសន្យា និងបានណែនាំអប់រំរួច ក្មេងទំនើងទាំង០៣នាក់ ត្រូវបានលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត អនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ ដើម្បីណែនាំអប់រំបន្ត ចំពោះម៉ូតូត្រូវបានរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣ខែ ។