អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ប្រលែងកូនត្រីចម្រុះ ២ម៉ឺនក្បាល នៅអាងទឹកព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ថ្ងៃចេញផ្សាយៈ August 19, 2024
អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ប្រលែងកូនត្រីចម្រុះ ២ម៉ឺនក្បាល នៅអាងទឹកព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ uno
តាកែវ : នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រី អបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា ២០២៤ នៅអាងទឹកព្រៃក្ដួច ស្ថិតនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកត្រាំកក់ មន្រ្តីចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនផងដែរ។