សិក្ខាសាលាការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ
សិក្ខាសាលាការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ
ខេត្តតាកែវ: នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តតាកែវ បានរៀបចំសិក្ខាសាលា ការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តតាកែវ ។
អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធ នឹងវិស័យមូលបត្រ ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ។
===============
ដោយ: សេង ណាណូ