លោកអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកគិរីវង់ អញ្ជើញចូលរួមពិធីប្រកាសក្រុមការងារសេនាធិការក្រុមការងារចុះមូលដ្ឋានស្រុក និងក្រុមមន្រ្តីបង្គោលចុះមូលដ្ឋានឃុំទាំង ១២
លោកអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកគិរីវង់ អញ្ជើញចូលរួមពិធីប្រកាសក្រុមការងារសេនាធិការក្រុមការងារចុះមូលដ្ឋានស្រុក និងក្រុមមន្រ្តីបង្គោលចុះមូលដ្ឋានឃុំទាំង ១២
ស្រុកគិរីវង់ : នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចូលរួមពិធីប្រកាសក្រុមការងារសេនាធិការក្រុមការងារចុះមូលដ្ឋានស្រុក និងក្រុមមន្រ្តីបង្គោលចុះមូលដ្ឋានឃុំទាំង ១២ ទូទាំងស្រុកគិរីវង់ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទួន ស៊ីផាន់ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។
ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក នឹងក្រុមមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ ទូទាំងស្រុកគិរីវង់ សរុប១៤៥នាក់ ស្រី១៥នាក់ ពិធីនេះរៀបចំនៅសាលប្រជុំសាលាស្រុកគិរីវង់។