ស្រុកបាទី៖ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ករណីហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (ក្មេងទំនើង) កើតឡើងនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ស្រុកបាទី៖ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ករណីហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (ក្មេងទំនើង) កើតឡើងនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

 

ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ២២ និង ៣០ នាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ករណីហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (ក្មេងទំនើង) កើតឡើងនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយបក្ខពួកក្រុមជនសង្ស័យចំនួន ០២ក្រុម មានគ្នាប្រហែលចំនួន ០៨នាក់៖

 

១/.ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ

២/.ឈ្មោះ កុយ ចំណាន ហៅពៅ ភេទប្រុស អាយុ ២២ឆ្នាំ

៣/.ឈ្មោះ សឿង សន ភេទប្រុស អាយុ ១៨ឆ្នាំ

៤/.ឈ្មោះ ពេជ្រ ដារ៉ា ហៅស្វិត ភេទប្រុស អាយុ ៣២ឆ្នាំ

៥/.ឈ្មោះ ប៉ន ប៉ាន់ ហៅប៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ

៦/.ឈ្មោះ ស៊ី ដ៉ារា ភេទប្រុស អាយុ ៣៣ឆ្នាំ

៧/.ឈ្មោះ យុង ណូ ភេទប្រុស អាយុ ៣៧ឆ្នាំ

៨/.ឈ្មោះ គឹម សុវណ្ណរាជ ភេទប្រុស អាយុ ១៧ឆ្នាំ

 

ជនសង្ស័យទាំង ០២ក្រុមបានធ្វើសកម្មភាពយកអាវុធដូចជា កំបិតផ្គាក់ ដំបងឈើ ដំបងដែក និងដុំថ្មជាច្រីន បើកឆាកប្រយុទ្ធគ្នាដេញកាប់ វាយ គប់គ្នាទៅវិញទៅមក និងដុតកម្ទេចម៉ូតូ បណ្តាលឪ្យក្រុមទី១ ខូចខាតម៉ូតូចំនួន ០១គ្រឿងធុនហុងដាឌ្រីមស្សង់C១២៥ សេរី២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលខភ្នំពេញ១KB-៤២៩៤ (ខូចខាតយ៉ាងដំណំ) របស់ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ និងរងរបួសបែកមេជើងចំហៀងខាងឆ្វេងចំនួន ០១កន្លែង ចំណែកឯក្រុមទី២ ខូចខាតម៉ូតូចំនួន ០២គ្រឿង

 

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕