កំលាំងនគរបាលចុះស្រាវជ្រាវដកហូតបំពង់សុីមាំងកែឆ្នៃខុសលក្ខណៈបច្ចេកទេសនិងគ្រឿងបន្លាស់កែឆ្នៃដែលអ្នកប្រេីប្រាស់មួយចំនួនតែងតែទិញយកដាក់ម៉ូតូបង្កសម្លេងរំខានដល់ពលរដ្ឋនិងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម 16_09_2024

កំលាំងនគរបាលចុះស្រាវជ្រាវដកហូតបំពង់សុីមាំងកែឆ្នៃខុសលក្ខណៈបច្ចេកទេសនិងគ្រឿងបន្លាស់កែឆ្នៃដែលអ្នកប្រេីប្រាស់មួយចំនួនតែងតែទិញយកដាក់ម៉ូតូបង្កសម្លេងរំខានដល់ពលរដ្ឋនិងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម

16_09_2024

“”””””””””””””””””””””””

 

សំរោងទង ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក កំលាំងផ្នែកជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរ បានចុះដល់ទីតាំងលក់បំពង់សុីមាំងម៉ូតូកែឆ្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

ជាក់ស្ដែងពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន ៤នាក់:

១- ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទីតាំង នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។

២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង

៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។

៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ ជាងជួសជុលកែឆ្នៃ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ។

 

-ក្រោយពិនិត្យបានដកហូតម៉ូតូកែច្នៃ ចំនួន ៦គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន ១១ និងសាក់ស៊ីម៉ូតូកែចំនួន ៩ ករណីខាងលេីសមត្ថកិច្ចបានធ្វើការអប់រំកិច្ចសន្យាចំពោះម្ចាស់ទីតាំង ជាងកែឆ្នៃសុីម៉ាំង អ្នកមករកសេវាកែឆ្នៃអោយវិលត្រឡប់ទៅវិញបញ្ឍប់សកម្មភាពប្រាសចាកផ្លូវច្បាប់៕