ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ————-

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ

————- ———

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥និង១០នាទី នៅចំណុចលើផ្លូវលេខ១២៩ (ចន្លោះផ្លូវវាល) ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កើតឡើង បង្ករដោយជនសង្ស័យមានគ្នាចំនួន០៣នាក់÷ ១,ឈ្មោះ ចេក កៅដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ២,ឈ្មោះ មនោ ចិត្រា ហៅខ្វែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ៣,ឈ្មោះ ភី ភារុំ ហៅចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុស៊ូគី ស្មាស់ មិនចាំស៊េរីនិងផ្លាកលេខ ធ្វើសកម្មភាពយកកាំបិតផ្គាក់និងខ្វែវ មកស្ទាក់និងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1DQ-1514 ពីជនរងគ្រោះឈ្មោះ ឃាង នីម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូតាមផ្លូវទៅផ្សារតែម្នាក់ឯង។

ក្រោយពីទទួលបានពត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង ម៉ូតូមួយគ្រឿង(ម៉ូតូរបស់ជនរងគ្រោះ) និងកាំបិតផ្គាក់មួយដើម(ចាប់យកពីឈ្មោះ ចេក កៅដេត) យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស តែងតែដឹកនាំកងកម្លាំងចេញចល័តល្បាតជាប្រចាំ ដេីម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន សូមបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីដងផ្លូវកុំមានការព្រួយបារម្មណ៍ ហេីយសូមមានទំនុកចិត្តលេីកងកម្លាំងនគរបាលស្រុកព្រៃកប្បាស និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអរគុណ!