រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្ត ធ្វើ ទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្ត ធ្វើ ទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិ បាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងតំបន់ភូមិភាគឦសាន ។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្ត ក្រោមកិច្ចសហការ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើទៅទស្សន កិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និងបានចុះពិនិត្យដោយផ្ទាល់នូវបង្គោលព្រំដែនលេខ០៣៤ និងបង្គោលធំ១ បង្គោលទៀត ដែលបានបន្សល់ទុកតាំងពីសម័យបារាំងផងដែរ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក៏បានចុះពិនិត្យនិងស្វែងយល់បន្ថែម នៅស្តូបព្រះបរមរូប របស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងសំណេះដំណាល សួរសុខទុកបបងប្អូនប្រជាពលរដ្ឋដែលប្រករបរលក់ដូរនៅក្បែទីតាំងនោះ ដែលស្ថិតក្នុងឃុំ អូស្វាយសែនជ័យ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងផងដែរ ។
សូមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចទៅកាន់តំបន់អភិ វឌ្ឍន៍ ក្នុងខេត្តភូមិភាគឦសានក្នុងខេត្តស្ទឹងត្រែងនាពេលនេះ គឺដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តតាកែវ បានសិក្សារស្វែងយល់ជាក់ស្តែង និងកាន់តែច្បាស់ថែមទៀត ពីស្ថាន ភាព និងទីតាំងភូមិសាស្រ្តនៅតាមព្រំដែន ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្នាំក់ដឹកនាំខេត្ត និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តទាំងមូល សូមបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ តាមបណ្តោយព្រំដែន រវាងកម្ពុជា និងឡាវ និងតាមបណ្តាព្រំដែននៃខេត្តផ្សេងទៀត ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្តទៀត ៕